បុរស ៤ នាក់ដែលត្រូវបានគេអះអាងថា ជាក្រុមចោរប្លន់ប្រដាប់អាវុធត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ ខណៈពួកគេធ្វើសកម្មភាព ចូលប្លន់នឹងចាប់ជំរិតគ្រួសារអ្នកមានស្ដុកស្ដម្ភមួយ ហើយបានបាញ់មកលើកម្លាំងកងរាជអាវុធហត្ថនៅក្នុងបុរីអង្គរភ្នំពេញដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាម Facebook របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញកាលពីម្សិលមិញ។