អ្នកជំនាញសេដ្ឋកិច្ច លោក ឆេង គីមឡុង ថាអត្រានៃភាពអត់ការងារធ្វើនឹងកើនឡើង ក្រោយព្រឹត្តិការណ៍២០កុម្ភៈរីករាលដាលកាន់តែធំ ហើយនឹងប៉ះពាល់ដល់ចរន្តនៃវិស័យសេដ្ឋកិច្ចនៃនៅទូទាំងប្រទេសទៀតផង។ ដើម្បីជាវិធានការដោះស្រាយបញ្ហានេះ លោកថារដ្ឋាភិបាលនឹងបង្កើនការចំណាយថវិកា លើបន្តយន្តការដែលមានស្រាប់ជួយដល់អ្នករងគ្រោះ។