រដ្ឋបាលខេត្តព្រះសីហនុកំពុងចាក់ខ្សាច់ថ្មីបំពេញនៅតាមកន្លែងជ្រលងទឹកហូរដែលមានខ្សាច់ទាប និងខ្សាច់ខ្មៅនៅចំណុចឆ្នេរអូរឈើទាលក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីកែលម្អសោភណភាពឆ្នេរខ្សាច់ ក៏ប៉ុន្តែមន្ត្រីខេត្តនៅមិនអាចប៉ាន់ប្រមាណថានឹងត្រូវប្រើខ្សាច់ប៉ុន្មានរថយន្តនោះទេ។