លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អះអាងថា មានកម្មករម្នាក់ ក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទុកជំងឺកូវីដ-១៩។ លោក ប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី២ ខែកុម្ភៈនេះ ថា កម្មករ ក្នុងរោងចក្រនោះ មានប្រមាណជា៤០០ទៅ៥០០នាក់ នឹងត្រូវយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ទាំងអស់គ្នា ក្រោយទទួលដំណឹងថា មានកម្មករម្នាក់ ផ្ទុកជំងឺកូវីដ-១៩។