សហរដ្ឋអាមេរិកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហនយោបាយឡើងវិញ និងគោរពសិទ្ធិសេរីភាព ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសថ្នាក់ដឹកនាំគណបក្សប្រឆាំង៩ នាក់ ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ដល់២៥ ឆ្នាំ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ការផ្ដន្ទាទោសនេះ ជាឆន្ទានុសិទ្ធិរបស់តុលាការ ហើយស្នើឱ្យស្ថានទូតអាមេរិក កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។