កម្ពុជាស្នើឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស គោរពគោលការណ៍មិនជ្រើសយកព័ត៌មានតែមួយជ្រុង ដើម្បីរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្ស។ ការទទូចស្នើសុំនេះ ធ្វើឡើងក្រោយលោកស្រី មីឆែល បាឆែឡិត ឧត្តមស្នងការអង្គការសិទ្ធិមនុស្សនៃសហប្រជាជាតិ បានបង្ហាញពីការធ្លាក់ចុះសិទ្ធិមនុស្សនៅកម្ពុជាក្នុងកិច្ចប្រជុំលើទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។