ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ៣មីនា លើកទី២៣ឆ្នាំ២០២១ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការលើកតម្កើង និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ទោះក្នុងវិបត្តិកូវីដ១៩ក្ដី។ ទោះបីជាយ៉ាងណាក៏ដោយ សម្ដេចក៏បានសម្តែងការសោកស្តាយផងដែរចំពោះការខកខានរៀបចំពិធីជួបជុំក្នុងទិវាវប្បធម៌ជាតិ ក៏ដូចជាជំនួបប្រចាំឆ្នាំជាមួយសិល្បករ សិល្បការិនី។