សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង នៅខេត្តបាត់ដំបង ២នាក់ នៅថ្ងៃទី០៣ មីនានេះ ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ តែអនុវត្តទោស ១ឆ្នាំ និងពិន័យថវិកាចូលរដ្ឋ ក្នុងម្នាក់ ចំនួនប្រាំមួយលាន (៦.០០០.០០០) រៀល ពីបទប្រមាថព្រះមហាក្សត្រ។ សង្គមស៊ីវិល ថា ការផ្ដន្ទាទោសនេះ មានលក្ខណៈធ្ងន់ធ្ងរ។