មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ហួសចិត្តនឹងរដ្ឋាភិបាលក្រុងភ្នំពេញ ដែលធ្វើសេចក្ដីព្រាងច្បាប់ដាក់ពិន័យ និងទោសទណ្ឌកម្រិតធ្ងន់ធ្ងរដល់ពលរដ្ឋ ដោយបញ្ហាជំងឺកូវីដ-១៩។ ការយល់ឃើញបែបនេះ ធ្វើឡើងក្រោយសេចក្ដីព្រាងច្បាប់ដាក់ពិន័យ និងទោសទណ្ឌកម្រិតធ្ងន់ លើអ្នកគេចពីកន្លែងធ្វើចត្តាឡីស័ក បានដល់ដៃគណៈកម្មការជំនាញរបស់រដ្ឋសភាហើយ កាលពីថ្ងៃទី២ ខែមីនា។ ក្រៅពីបង់ប្រាក់ពិន័យ សេចក្ដីព្រាងច្បាប់កំណត់ អ្នកមានចេតនាចម្លងនូវជំងឺកូវីដ១៩ ដល់អ្នកដទៃ អាចត្រូវជាប់ពន្ធនាគារពី ៦ខែ ដល់ ២០ឆ្នាំ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកច្បាប់នេះថា ជាការប្រញាប់។