ស្រ្តីវៀតណាម២នាក់ ដោយម្នាក់អាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ២៨ឆ្នាំ បានធ្វើដំណើតាមតាក់ស៊ីម៉ាក ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AC-4048 ពីរាជធានីភ្នំពេញ ទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង នៅម៉ោង៨កន្លះយប់ ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានបំណងចូលទៅវៀតណាមវិញ។ ប៉ុន្តែ ដោយសារតែឯកសារច្បាប់មិនគ្រប់គ្រាន់និងមានភាពមិនប្រក្រតី ស្រ្តីទាំង២នាក់នោះ ក៏ត្រូវបានមន្រ្តីអន្តោប្រវេសន៍នៅព្រំដែនបាវិត ឃាត់មិនទាន់ឲ្យឆ្លងដែនចូលទៅវៀតណាម។