រយៈពេល២ខែដើមឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជា សម្រេចបានត្រឹម ៧៦,២២២តោនប៉ុណ្ណោះ ដែលស្មើនឹងទឹកប្រាក់ ៦៤,៥៣លានដុល្លារ។ ទំហំនៃការនាំចេញអង្ករនេះ គឺបានធ្លាក់ចុះរហូតដល់៤៤,១៦ភាគរយ បើធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២០។ បើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃទី២មីនា ការថយចុះនេះគឺបណ្តាលមកពីកង្វះកុងតឺន័រ និងសេវាដឹកជញ្ជូនតាមផ្លូវសមុទ្របន្តឡើងខ្ពស់ រហូតជិតដល់៥០០ភាគរយ។