លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ AstraZeneca/SII នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ នេះជាវ៉ាក់សាំងទី២ដែលត្រូវបានប្រើប្រាស់នៅកម្ពុជា បន្ទាប់ពីវ៉ាក់សាំងចិន Sinopharm ដែលបើកយុទ្ធនាការចាក់ដំបូង កាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺជាមនុស្សដំបូងដែលបានចាក់។