អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញខេត្តកោះកុងបានដាក់ឱសានវាទឱ្យពលរដ្ឋដែលចាក់ដីរំលោភចូលឆ្នេរសមុទ្រ ដែលស្ថិតនៅស្រុកគិរីសាគរកាយអាចម៍ដីនោះចេញវិញឱ្យអស់ក្នុងរយៈពេល ៣០ ថ្ងៃហើយបានព្រមានថា ប្រសិនបើពុំបានធ្វើតាមកំណត់ទេអាចប្រឈមនឹងច្បាប់។