រដ្ឋបាលស្រុកគិរីវង់បានបង្កើតគណៈកម្មការចុះស្រាវជ្រាវស្វែងរកមុខសញ្ញាចូលទន្ទ្រានដីរដ្ឋជាច្រើនហិកតានៅជើងភ្នំជ្រោះច័ន្ទ ភ្នំតាងិល និងភ្នំគោកព្រេច ដែលស្ថិតក្នុងឃុំចំនួន ៣ គឺឃុំរាមអណ្តើក ឃុំកំពែង និងឃុំគោកព្រេច នៃស្រុកគិរីវង់ បន្ទាប់ពីមានការបង្គាប់ពីរដ្ឋបាលខេត្តតាកែវ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។