តាមគម្រោងអាជ្ញាធរជាតិអប្សរានឹងបន្តជួសជុលរចនាសម្ព័ន្ធស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តឱ្យរួចរាល់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ បន្ទាប់ពីក្រុមអ្នកជំនាញបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យា និងបានជួសជុលច្រាំងខ្លះនៃស្រះទឹកនេះ។