ប្រជាពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញ ស្នើរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ចុះតម្លៃអគ្គិសនី និងទឹកស្អាត ដោយសារពួកគាត់ បាត់បង់ការងារ ដោះបំណុលធនាគារ និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ស្របពេលស្ថានភាពជំងឺកូវីដ១៩ បន្តរីករាតត្បាតជាលើកទី៣។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ថា រដ្ឋាភិបាលគួរមានគោលនយោបាយជួយសម្របសម្រួលកាត់បន្ថយការចំណាយ លើតម្លៃអគ្គិសនី និងទឹកស្អាត ដល់ប្រជាពលរដ្ឋ។