របាយការណ៍របស់អង្គការដែលធ្វើការផ្នែកអភិរក្សសត្វ បានលើកឡើងថា មួយភាគបីនៃប្រភេទត្រីទឹកសាបនៅលើពិភពលោក ក្នុងនោះក៏មានប្រភេទត្រីទឹកសាបមួយចំនួននៅកម្ពុជាដែលជិតផុតពូជបំផុត បានរងនូវការគំរាមកំហែងកាន់តែខ្លាំង នឹងអាចរងនូវការផុតពូជ ដោយសារការនេសាទហួសកម្រិត ការជួញដូរនៅលើទីផ្សារ និងកត្តាផ្សេងៗមួយចំនួនទៀត។