ក្រសួងសុខាភិបាល នាព្រឹកថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីកូវីដ-១៩ ថ្មី ចំនួន២៣នាក់ទៀតនៅកម្ពុជា ដោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ក្នុង នោះ១៥នាក់នៅភ្នំពេញ (ខ្មែរ៩នាក់ ចិន៦នាក់), ៥នាក់នៅព្រះសីហនុ (ចិន៤នាក់ ខ្មែរ១នាក់) ២នាក់នៅកោះកុង (ចិន១នាក់ សិង្ហបុរី១នាក់) និងឥណ្ឌូណេស៊ី១នាក់នៅកណ្តាល ។