ទំហំហិរញ្ញប្បទាន កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបសម្រាប់រយៈពេល ៧ ឆ្នាំនឹងមានទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារ ហើយមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរំពឹងថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍រវាងកម្ពុជា និងសហភាពអឺរ៉ុបនឹងកាន់តែល្អប្រសើរ។