គិតត្រឹមថ្ងៃទី ៤មីនា មានពលរដ្ឋអាទិភាពចំនួន ១៤០០៩៦នាក់ហើយ បានចាក់វាក់សាំងកូវីដ-១៩ ក្នុងនោះមានស្ត្រីជិត២ម៉ឺននាក់។ នេះបើតាមរបាយការណ៍ដោយឡែកពីគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ដែលបានឲ្យដឹងទៀតថា ក្នុងចំណោមពលរដ្ឋជាង១៤ម៉ឺននាក់ ដែលបានចាក់វាក់សាំង មានក្រុមពលរដ្ឋអាទិភាព ជាង៤.៨ម៉ឺននាក់ និងកងទ័ពជាង៩ម៉ឺននាក់។