រដ្ឋសភា នៅព្រឹកនេះ បានសម្រេចអនុម័តទាំងស្រុងលើច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដោយសំឡេង «៨៣ លើ ៨៣» ដោយមិនមានការជំទាស់នឹងមាត្រាឬខ្លឹមសារណាមួយទេ និងបានបញ្ជូនច្បាប់ថ្មីនេះទៅព្រឹទ្ធសភាភ្លាមៗ ដើម្បីពិនិត្យនិងអនុម័ត។