អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា បុរសជនជាតិចិនដែលស្លាប់ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលកូវីដ១៩ ដោយសារតែរើថ្នាំញៀនធ្ងន់ធ្ងរនោះ មិនបានប្រាប់ពីប្រវត្តិនៃការប្រើប្រាស់គ្រឿងញៀនដល់ក្រុមគ្រូពេទ្យនោះទេ ហើយគ្រូពេទ្យក៏មិនបានពិនិត្យរកសារធាតុគ្រឿងញៀនក្នុងខ្លួនបុរសនេះមុនពេលព្យាបាលកូវីដ១៩ដែរ។