អភិបាលខណ្ឌជ្រោយចង្វារលោក ឃ្លាំង ហួត បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ករណីផ្លូវស្រុតនៅខណ្ឌជ្រោយចង្វារ លោកមិនបានដឹងពីមូលហេតុច្បាស់លាស់ឡើយ ប៉ុន្តែលោកសន្និដ្ឋានថា ទំនងមកពីការបាក់ច្រាំងទន្លេ។ ទោះជាយ៉ាងណា លោកថាបច្ចុប្បន្នខាងជំនាញសាធារណការក្រុង បានចុះទៅមើលទីតាំងកើតហេតុរួចហើយ។