ពលករខ្មែរជាង ៣០០ នាក់ ក្នុងចំណោមជាង ៣ ០០០ នាក់ ដែលបម្រើការងារនៅរោងចក្រ GFN ដែលកែច្នៃអាហារស្ថិតនៅតំបន់ណងយ៉ៃ ក្នុងស្រុកណងយ៉ៃ ខេត្តឈុនប៊ុរី ប្រទេសថៃបានផ្ទុះការតវ៉ាកាលពីយប់ថ្ងៃទី ៧ មីនា បន្ទាប់ពីរោងចក្រនេះបានបញ្ឈប់ពលករខ្មែរជាង ៣០ នាក់ដោយសារតែពួកគេទាមទារលក្ខខណ្ឌការងាររួមជូនកម្មករខ្មែរ។