សហរដ្ឋអាមេរិក នៅថ្ងៃចន្ទទី៨មីនានេះ បានសម្តែងនូវកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការបំផ្លាញព្រៃឈើ ដែលចេះតែបន្តមាន នៅតំបន់ការពារនៃប្រទេសកម្ពុជា។ ការលើកឡើងរបស់ស្ថានទូតអាមេរិកពេលនេះ គឺដោយសារ ប្រទេសមួយនេះ គាំទ្រការធ្វើសហប្រតិបត្តិការជាមួយសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យជីវសាស្រ្តចម្រុះដ៏សម្បូរបែប នៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិនៃប្រទេសកម្ពុជា ត្រូវបានអភិរក្ស។