មនុស្សចំនួន២៤នាក់ទៀត មានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩សរុប១០១១ករណី ដោយករណីសហគមន៍២០កុម្ភៈ មាន៥០១នាក់ ភាគច្រើនជាជនជាតិចិន ខ្មែរ និងវៀតណាម នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ហើយបន្តរាលដាលដល់ស្វាយរៀង កោះកុង កំពង់ធំ ព្រៃវែង និងកំពង់ចាម។