ក្រសួងសុខាភិបាលនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ COVISHI-ELD របស់ក្រុមហ៊ុន AstraZeneca ឡើងវិញ សម្រាប់ក្រុមមនុស្សអាយុចាប់ពី ៦០ ឆ្នាំឡើងទៅដោយមិនគិតថ្លៃចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវសម្របសម្រួលឱ្យពលរដ្ឋមកចាក់វ៉ាក់សាំងនេះ។