ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក កាលពីខែមករា មានទំហំ៦១៥លានដុល្លារ ដែលបានកើនឡើងជិត៥%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ និន្នាការកើនឡើងនៃទំហំពាណិជ្ជកម្ម ត្រូវបានអ្នកជំនាញមើលឃើញថាជាឱកាសសម្រាប់ជំរុញកំណើនវិនិយោគមកកាន់កម្ពុជាឲ្យកាន់តែច្រើន ដើម្បីផលិតនាំចេញទៅសហរដ្ឋអាមេរិក។