មន្ត្រីសិទ្ធិមនុស្ស ព្រួយបារម្ភអំពីចំនួនជនជាប់ឃុំកើនឡើងបណ្ដាលឱ្យពន្ធនាគារ កាន់តែចង្អៀតណែន ដោយសារអាជ្ញាធរចាប់ខ្លួនជនសង្ស័យកាន់ច្រើន និងផ្អាកសវនាការក្នុងអំឡុងពេលឆ្លងរាតត្បាតជំងឺកូវីដ-១៩។ មន្ត្រីពន្ធនាគារទទួលស្គាល់អំពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយសារអ្នកជាប់ឃុំថ្មីមានជារៀងរាល់ថ្ងៃ។