ការអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិសិទ្ធិនារី ៨មីនា ឆ្នាំ២០២១ នេះ នៅកម្ពុជា ប្រារព្ធឡើងក្រោមប្រធានបទ «ស្រ្តីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩»។ ការកំណត់យកប្រធានបទនេះ ត្រូវបានក្រសួងកិច្ចនារីពន្យល់ថា មកពីស្ត្រីរងផលប៉ះពាល់ធ្ងន់ធ្ងរជាងបុរសដោយសារតែជំងឺកូវីដ១៩។