ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឱ្យរុះរើសំណង់ប្រាង្គវត្តស្វាយពពែ តាមសំណើព្រះចៅអធិការវត្ត ក្រោយពិនិត្យឃើញថា ជាសំណង់ចាស់ ទ្រុឌទ្រោម និងតូចចង្អៀត ប៉ុន្តែមានស្ថាបត្យករសម្តែងការសោកស្តាយ ដោយសារជាសំណង់ព្រះពុទ្ធសាសនាដ៏កម្រ ដែលគួរតែថែរក្សាឱ្យបានគង់វង្ស។