គ្រូពេទ្យជនជាតិអាមេរិកដើមកំណើតខ្មែរ ព្រួយបារម្ភអំពីគ្រោះថ្នាក់នៃការប្រើថ្នាំគ្រុនចាញ់ ឬអ៊ីដ្រុកស៊ីក្លរ៉ូគីន (Hydroxychloroquine) យកទៅព្យាបាលអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា ព្រោះលោកថាថ្នាំនេះ ជាអាវុធមុខពីរ និងប៉ះពាល់ដល់សុខភាពយូរអង្វែង។ ការព្រួយបារម្ភនេះ កើតឡើងនៅក្រោយលោកទទួលដំណឹងថា គ្រូពេទ្យផ្ដល់ថ្នាំនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។