លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តផ្តល់សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដល់ខេត្តទាំង ៧ ជាប់ព្រំដែនថៃបន្ថែមទៀត ដើម្បីដោះស្រាយទុកលំបាក និងការហូបចុករបស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ខណៈខេត្តជាប់ព្រំដែននីមួយៗ បន្តដឹកពលករដែលមានសុខភាពល្អទៅធ្វើចត្តាឡីស័កនៅស្រុកកំណើត។