ការអូសបន្លាយនៃវិបត្តិជំងឺកូវីដ១៩ (Covid-19) ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ បណ្ដាលឱ្យពលរដ្ឋខ្លះ ជួបបញ្ហាជីវភាពកាន់តែលំបាកទៅពីមួយថ្ងៃ ទៅមួយថ្ងៃ។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលពន្លឿនវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នេះឱ្យមានប្រសិទ្ធភាព និងទទូចឱ្យមានការជួយឧបត្ថម្ភដល់ពលរដ្ឋបន្ថែមទៀត។