ប្រមុខរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ក្នុងនោះបានណែនាំដល់ស្ថាប័នរដ្ឋនិងឯកជន ឱ្យកាត់បន្ថយចំនួនមនុស្សទៅធ្វើការនៅការិយាល័យជាបណ្តោះអាសន្នសិន ដើម្បីរក្សាគម្លាតសុវត្ថិភាពនិងបញ្ចៀសហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយលោកថា ការឆ្លងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។