ដោយការគំរាមកំហែងពីជំងឺកូវីដ-១៩ ក្រសួងអប់រំ សម្រេចប្រារព្ធ «ទិវាជាតិអំណានលើកទី៦» តាមប្រព័ន្ធអនឡាញ ព្រមទាំងមាន «សប្ដាហ៍សៀវភៅ» ដើម្បីអបអរសាទរ ទិវាជាតិអំណានថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «អំណានក្នុងបរិបទកូវីដ-១៩»។ ការជ្រើសរើសប្រធានបទនេះឡើង លោក រស់ សុវាចា អ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា អំណាននៅតែដើរតួយ៉ាងសំខាន់ បើទោះជាក្នុងបរិបទកូវីដ-១៩នេះក៏ដោយ។