អាជ្ញាធរខេត្តតាកែវបានសម្រេចបង្ហូរទឹកចេញពីបឹងតាកែវ ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន ១៣០ ហិកតា ស្ថិតនៅភូមិខាន់ខាវ ភូមិត្រពាំងលាក់ និងភូមិស្វាយឫស្សីក្នុងសង្កាត់បារាយណ៍ បន្ទាប់ពីតំណាងប្រជាពលរដ្ឋប្រមាណ ២០ គ្រួសារ បានឡើងទៅស្នើសុំដល់មុខផ្ទះលោក អ៊ួច ភា អភិបាលខេត្ត កាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅ។