បច្ចុប្បន្នសេវាដឹកជញ្ជូនតាមរយៈម៉ូតូកង់ ៣ ឬ PassApp ហាក់កំពុងមានការនិយមដោយសារអាចដាក់មនុស្ស និងអីវ៉ាន់ផ្សេងៗបានច្រើន និងមានតម្លៃសមរម្យដែលងាយស្រួលជាងការជិះស៊ីក្លូ ឬម៉ូតូឌុប។ ក៏ប៉ុន្តែមានអ្នកបើកបរម៉ូតូកង់ ៣ ខ្លះ បើកបរគ្មានរបៀបរៀបរយពោលគឺមិនគោរពច្បាប់ចរាចរណ៍បង្កជាគ្រោះថ្នាក់ និងរំខានដល់អ្នកបើកបរលើផ្លូវជាមួយគ្នា ខណៈអ្នកបើកបរខ្លះទៀតមានប្រើទាំងអាយកូម ឬអាវុធបង្កឱ្យមានក្ដីបារម្ភជាអ្វីដែលអាជ្ញាធរចាត់ទុកជាករណីខុសឆ្គង។