កម្ពុជានឹងចូលរួមជាមួយនឹងរដ្ឋផ្សេងទៀត នៅក្នុងអាស៊ាន ដើម្បីធ្វើយ៉ាងណាជួយស្រោចស្រង់ស្ថានការណ៍នយោបាយតានតឹងនៅភូមាពេលបច្ចុប្បន្នឲ្យត្រលប់មកជាប្រក្រតីវិញ តាមរយៈតួនាទីនិងទម្រង់ណាមួយក្រោមក្របខណ្ឌអាស៊ាន។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំក្រៅផ្លូវការបរទេសអាស៊ានដែលដឹកនាំដោយរដ្ឋមន្រ្តីការបរទេសប្រ៊ុយណេ កាលពីថ្ងៃទី០២មីនាកន្លងមក។