ទេគិតមកត្រឹមថ្ងៃទី០៩ ខែមីនា ក្រសួងសុខាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ជនស៊ីវិលចំនួន៨៩,៥០៦នាក់ ខណៈក្រសួងការពារជាតិបានចាក់វ៉ាក់សាំងដល់កងកម្លាំងយោធាចំនួនសរុប ៩៨,៥២០នាក់។ ស្របពេលចំនួនអ្នកចាក់វ៉ាក់សាំងចេះតែកើនឡើងជាលំដាប់នេះ ក៏មានការបង្ហោះរូបភាពជនជាតិចិនមួយចំនួនបានសម្រុកទៅចាក់វ៉ាក់សាំងដូចជាប្រជាពលរដ្ឋខ្មែរដែរ។ ប៉ុន្តែ ក្រសួងសុខាភិបាលកម្ពុជាបានចេញមកបញ្ជាក់ថា មិនបានចាក់វ៉ាក់សាំងដល់ជនជាតិចិនទាំងនោះឡើយ។