លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យមានការបូជាសព បើក្នុងករណីមានការស្លាប់ដោយសារជំងឺកូវីដ១៩ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយលោកបានស្នើឱ្យមានការរៀបចំទីប៉ាឆានៅតាមរាជធានី-ខេត្ត ខណៈចំនួនអ្នកឆ្លងកូវីដដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានរហូតដល់ ៥២១ នាក់។