លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅកុំចេញក្រៅផ្ទះ និងគ្រប់គ្រងកូនចៅនៅក្នុងផ្ទះបើគ្មានការចាំបាច់ដែលត្រូវចេញទៅខាងក្រៅ បើចេញត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលមិនទាន់ដឹងច្បាស់ពីប្រភពជំងឺចេញពីកន្លែងណាពិតប្រាកដ។ ខណៈព្រឹទ្ធសភានឹងអនុម័តច្បាប់ស្ដីពីវិធានគ្រប់គ្រងកូវីដ ១៩ នៅថ្ងៃទី ១១ ខែមីនា ដែលជាសេចក្ដីស្នើច្បាប់ប្រញាប់។