ពលករខ្មែរធ្វើការក្នុងរោងចក្រសាច់មាន់នៅខេត្តឈុនបូរី (Chonburi) ប្រទេសថៃ ព្រួយបារម្ភអំពីជីវភាពរស់នៅប្រចាំថ្ងៃដោយសារថៅកែជនជាតិថៃមិនធ្វើឯកសារបន្តសុពលភាពទិដ្ឋាការឱ្យពួកគេ ក្រោយពីពួកគេតវ៉ាទាមទារលក្ខខណ្ឌការងារសមរម្យ។ មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុករឿងនេះជាការរំលោភបំពានសិទ្ធិពលករ។