លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ បានប្រកាសអំពីករណីលើកលែងពិសេសសម្រាប់អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ដែលអនុញ្ញាតឲ្យមានការបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បាន ប្រសិនបើមានករណីស្លាប់ដោយសារជំងឺនេះ ដោយលើកហេតុផលអំពីការគោរពប្រពៃណីនិងទំនៀមទម្លាប់ឥស្លាម។