ប្រជាសហគមន៍ភូមិអណ្តូងក្រឡឹងក្នុងខេត្តមណ្ឌលគិរីជិត ២០០ នាក់ អំពាវនាវឱ្យអាជ្ញាធរមានវិធានការទប់ស្កាត់ការឈូសឆាយដីរបស់សហគមន៍ពីសំណាក់អ្នកមានអំណាចម្នាក់ ដែលគេស្គាល់ឈ្មោះ ថាំង រិទ្ធី និងមានតួនាទីជាមន្ត្រីប៉ូលិស ខណៈសកម្មភាពនៃការឈូសឆាយនៅតែបន្ត បើទោះសហគមន៍ និងអាជ្ញាធរថ្នាក់ក្រោមបានរារាំងយ៉ាងណាក្តី។