រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ដល់ម្ចាស់អាជីវកម្មនានា ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង QR Code Stop Covid-19 សម្រាប់ឲ្យអតិថិជនស្កេន ដើម្បីដឹងពីស្ថានភាពជំងឺកូវីដ-១៩របស់បុគ្គលទាំងនោះ។ នៅពេលដែលបុគ្គលទាំងនោះស្កេន ហើយបង្ហាញសញ្ញាពណ៌លឿង ឬក្រហម គឺម្ចាស់អាជីវកម្មនោះត្រូវតែរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់។