អង្គការក្រៅរដ្ឋាភិបាលចំនួន២ ទទួលបានជំនួយឥតសំណងប្រមាណ៨៥ម៉ឺនដុល្លារ ពីរដ្ឋាភិបាលជប៉ុន សម្រាប់ការលើកកម្ពស់សុខភាព និងអនាម័យសហគមន៍ និងសម្រាប់ការបង្កើនការយល់ដឹងពីបញ្ហាបរិស្ថាន នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី៩មីនា ឆ្នាំ២០២១។