ឪពុកម្ដាយឆ្លាតវៃ ត្រូវទប់ស្កាត់ហានិភ័យពេលកូនអនឡាញ។ នេះជាការលើកឡើងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយបានបញ្ជាក់ថា ក្នុងចំណោមអ្នកប្រើប្រាស់សេវាអ៊ីនធឺណែត(Internet)នៅកម្ពុជា មាន២៦ភាគរយ ធ្លាប់ទទួលបានការបៀតបៀនតាមប្រព័ន្ធអនឡាញ ដោយក្នុងនោះ កុមារ គឺជាជនរងគ្រោះខ្លាំងជាងគេ។