លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បញ្ជាឲ្យបញ្ចេញរថយន្តកងទ័ព២០០គ្រឿង សម្រាប់ដឹកពលករខ្មែរ ដែលចេញពីថៃ មកដល់ព្រំដែនកម្ពុជា-ថៃ ទៅកាន់ខេត្តរបស់ពួកគេរៀងៗខ្លួន។ នេះបើតាមព័ត៌មាន ដែលផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពជើងគោក នៅថ្ងៃទី១០ ខែមីនានេះ។