រាប់ចាប់តាំងពីដើមឆ្នាំ២០២០ ដល់ដើមឆ្នាំ២០២១នេះ ថវិកាជាតិជាង១ពាន់លានដុល្លារ សម្រាប់ទប់ស្កាត់កូវីដ១៩ បានប្រើប្រាស់ជិតអស់ហើយ។ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកមាស សុខសេនសាន បានអះអាងថា ក្រសួងសេដ្ឋកិច្ច នឹងបញ្ចេញថវិកាប្រមាណជាង១ពាន់លានដុល្លារទៀត សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២១នេះ។